នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អំពាវនាវឲ្យពលរដ្ឋ ដែលមានកូនចៅញៀនថ្នាំ នាំទៅព្យាបាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ខណ:មជ្ឈមណ្ឌលព្យាបាលថ្នាក់ជាតិ តម្លៃជាង៦លានដុល្លារកំពុងសាងសង់

FN ៖ ថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០១៧​​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ អញ្ជើញចូលរួមជាអធិបតីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលផ្តល់សេវាព្យាបាល​ដោយស្ម័គ្រចិត្ត​ និងផ្អែកសហគមន៍​ នៅភូមិឬទ្ធី​២​ ឃុំកែវផុស​ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ​ ដោយមានការចូលរួមពីឯកឧត្តម​រដ្ឋមន្រ្តី​វង សូត​ លោក កៅ​ ខុនដារ៉ា​ លោក លោកស្រី ជារដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក​ អភិបាល​ អភិបាលរង​ កងកំលាំងទាំងបី​ មន្រ្តីរាជការ​ លោកគ្រូអ្នកគ្រូ​ សិស្សនុសិស្ស​ ព្រះសង្ឃ​ និងបងប្អូនកម្មករចំការដូងប្រេង​ និងប្រជាពលរដ្ឋសរុប​ ជាង៦៣០នាក់​ ។ លោក​ យន្ត​ មីន​ ថ្លែងក្នុងនាម​ប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុដែលជាម្ចាស់ផ្ទះ​ ស្វាគមន៍​ ថ្លែងអំណរគុណ​ និងសារសំខាន់នៃមជ្ឈមណ្ឌលថាពិតជាអាចកាត់បន្ថយបាននៅទុក្ខលំបាកដល់គ្រួសារដែលមានកូនចៅធ្លាក់ចូលក្នុងអន្ទាក់នៃគ្រឿងញៀន​ ។ ក្នុងឱកាសនោះដែរលោក​ កៅ ខុនដារ៉ា​ បានថ្លែងក្នុងនាមប្រធានគណកម្មការកសាងមជ្ឈមណ្ឌលសម្រាប់ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន​គ្រឿង​ញៀន ​គ្រោងនឹង​សាងសង់ឡើងដោយទទួលថវិកាពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈមូល​និធិ​ជាតិ​សម្រាប់​ការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ការចូលរួមវិទានដ៏ថ្លៃថ្លាពីសប្បុរសជននិងវិស័យ​ឯកជន​​​តាម​រយៈ​មូលនិធិសម្រាប់សង្គ្រោះនិងស្តារនីតិសម្បទាគ្រឿងញៀន ​​ការ​ឧបត្ថម្ភគាំទ្រ​ពី​រាជរដ្ឋាភិ​​​បាល​ ​​នៃ​សារធារណរដ្ឋសង្គម​និយម​វៀតណាម និង​រដ្ឋាភិបាលបណ្តាប្រទេស​ជាមិត្ត​ផ្សេង​ទៀត។ … Continue reading នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អំពាវនាវឲ្យពលរដ្ឋ ដែលមានកូនចៅញៀនថ្នាំ នាំទៅព្យាបាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ខណ:មជ្ឈមណ្ឌលព្យាបាលថ្នាក់ជាតិ តម្លៃជាង៦លានដុល្លារកំពុងសាងសង់